កំណើនឥណទានរបស់ធនាគារធ្លាក់ចុះ ប៉ុន្តែការដាក់ប្រាក់បញ្ញើកើនឡើង១៣ភាគរយ ដល់ប្រមាណ៥២ពាល់លានដុល្លារ

 អាជីវកម្ម 

ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា ប្រព័ន្ធធនាគាររបស់កម្ពុជានៅតែបន្តមានភាពធន់ទាំងមូលធន និង សន្ទនីយភាពទោះបីជាឥណទាន និងប្រាក់ចំណេញបានធ្លាក់ចុះក៏ដោយ។ ប្រាក់កម្ចីបានកើនឡើង ២,៦ ភាគរយដល់ ២៣៨,១ ទ្រីលានរៀល (៥៩ ពាន់លានដុល្លារ) ខណៈដែលប្រាក់បញ្ញើបានកើនឡើង ១៣,៤ ភាគរយដល់ ២០៩,៩ ទ្រីលានរៀល (៥១,៩ ពាន់លានដុល្លារ) ក្នុងឆមាសទី១ឆ្នាំ២០២៤។

ឧស្សាហកម្មធនាគារហាក់ដូចជាកំពុងឆ្ពោះទៅរកការធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៤ ហើយដើម្បីមានកំណើនលុះត្រាតែតម្រូវការប្រាក់កម្ចីកើនឡើងក្នុងពាក់កណ្តាលឆ្នាំចុងក្រោយនេះ។ ធនាគារបានឃើញកំណើនប្រាក់កម្ចីទាបបំផុត ២,៦ ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ដល់ ៥៨,៩ ពាន់លានដុល្លារ។ នៅឆ្នាំ២០២៣ ឧស្សាហកម្មធនាគារមានកំណើនឥណទានយឺតបំផុតក្នុងរយៈពេលពីរទសវត្សរ៍ ក្នុងអត្រា ៤,៨ ភាគរយដល់៥៧,៦ ពាន់លានដុល្លារ។ ធនាគារត្រូវបានរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃសេដ្ឋកិច្ចក្រោយ ជំងឺ Covid ជម្លោះរុស្ស៊ី – អ៊ុយក្រែន និងវិបត្តិអចលនទ្រព្យនៅក្នុងប្រទេស។

ធនាគារជាតិនៃកម្ពុជាបានចាត់ទុកកំណើនឥណទានយឺតដោយសារការងើបឡើងវិញខ្សោយនៅក្នុងវិស័យមួយចំនួន។ ”

ឥណទាន និងប្រាក់ចំណេញបានធ្លាក់ចុះ ដោយសារការចំណាយលើមូលនិធិបានកើនឡើង ហើយកំណើនឥណទានបានធ្លាក់ចុះដោយសារតែការងើបឡើងវិញខ្សោយនៃវិស័យមួយចំនួន រួមជាមួយនឹងការផ្តល់ប្រាក់កម្ចីប្រកបដោយការប្រុងប្រយ័ត្នរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។”

ធនាគារត្រូវតែប្រុងប្រយ័ត្នក្នុងការផ្តល់ប្រាក់កម្ចីរបស់ពួកគេ ខណៈដែលដំណើរការប្រាក់កម្ចីរបស់ពួកគេបានប្រឈមជាមួយនឹងវិបត្តិអចលនទ្រព្យ។ អត្រាប្រាក់កម្ចីមិនដំណើរការ (NPL) មានកម្រិតខ្ពស់រហូតដល់ ៥,៤ ភាគរយក្នុងឆ្នាំ២០២៣។

ទោះជាយ៉ាងណាក៏ដោយ ធនាគារិកនិយាយថា ស្ថានភាពជាក់ស្តែងគឺប្រសើរជាងតួរលេខដែលបានបង្ហាញ។ មិនថាវាជា កំណើនឥណទាន ៤,៨ ភាគរយក្នុងឆ្នាំ២០២៣ ឬ ២,៦ ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ នេះគឺជាតួលេខរួមបញ្ចូលគ្នានៃកំណើនប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) និងធនាគារ។

លោក រ័ត្ន សោភ័ណ អគ្គនាយកធនាគារ មេយប៊ែង និងជាប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានប្រាប់កាសែតខ្មែរថាមស៍ថា ប្រសិនបើគេសម្លឹងមើលតែកំណើនឥណទានរបស់ធនាគារ នោះតួលេខអាចបង្ហាញពីការធានាបន្ថែមទៀត។

“សម្រាប់ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានរាយការណ៍ពីកំណើនឥណទានចំនួន ៤,៨ ភាគរយ។ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលតែតួលេខនៃការរីកចម្រើនរបស់ធនាគារ វាមានចំនួន ១៤ ភាគរយ។ កំណើនឥណទានរបស់ធនាគារមាន១៤ភាគរយគឺខ្ពស់ជាងមីក្រូហិរញ្ញវត្ថុ ប៉ុន្តែនៅតែទាបជាងឆ្នាំមុនច្រើន។ ទោះជាយ៉ាងណាក៏ដោយ កម្រិតនៃកំណើននេះគឺមានសុខភាពល្អ និងមាននិរន្តរភាពជាងមុន” ។

លោកបានបន្តថា ឆ្ពោះទៅមុខសម្រាប់ឆ្នាំ២០២៤ ធនាគារអាចនឹងមានកំណើនឥណទាន១០ ភាគរយ។ ដោយផ្អែកលើមូលដ្ឋានដ៏ធំរបស់ខ្លួន តួលេខកំណើនទៅមុខគួរមានប្រហែល ១០ ភាគរយ ឬប្រហែល ២ ដងនៃអត្រាកំណើនផលិតផលសរុបក្នុងស្រុកដែលឆ្លុះបញ្ចាំងពីកម្រិតនៃស្ថិរភាពទីផ្សារ និងមាននិរន្តរភាពជាងក្នុងរយៈពេលវែង»។

អ្នកវិភាគបានព្យាករថាកំណើនធនាគារក្នុងរយៈពេល២០ភាគរយកន្លងមកគឺមិនអាចទៅរួចទៀតទេ។ របាយការណ៍របស់ Yuanta Securities បានបង្ហាញថា “វាមានសារសំខាន់សម្រាប់វិស័យធនាគាររបស់កម្ពុជា ក្នុងនាមជាអ្នកផ្តល់ប្រាក់កម្ចីក្នុងស្រុកដ៏សំខាន់ ក្នុងការតាមដានពីអត្រាកំណើន និងរក្សាសមាមាត្រប្រកបដោយនិរន្តរភាពឆ្ពោះទៅមុខ។ ឧទាហរណ៍ វិស័យឯកជនក្នុងស្រុកនៅតែមានឱកាសសម្រាប់កំណើនពីរខ្ទង់ចំនួន១០ភាគរយសម្រាប់រយៈពេល៥ ឆ្នាំខាងមុខ បន្ទាប់មកបន្តកើនឡើងក្នុងអត្រារំពឹងទុកនៃកំណើនផលិតផលក្នុងស្រុកសរុបបន្ទាប់បន្សំប្រមាណ ៧ភាគរយ ខណៈដែលរក្សាបាននូវសមាមាត្រដែលបានកែសម្រួលប្រហែល១៤០ ភាគរយ។ ”

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបន្តថា ខណៈដែលប្រាក់កម្ចីបានកើនឡើង ២,៦ ភាគរយដល់ ២៣៨,១ ទ្រីលានរៀល (៥៨,៩ ពាន់លានដុល្លារ) ប្រាក់បញ្ញើបានកើនឡើង ១៤,៤ ភាគរយដល់ ២០៩,៩ ទ្រីលានរៀល (៥១,៩ ពាន់លានដុល្លារ) សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ។ “ប្រព័ន្ធធនាគារនៅតែបន្តមានភាពធន់ទាំងមូលធន និងសន្ទនីយភាព”។ ហើយមូលធនរបស់ធនាគារបានកើនឡើង ៩,៧ ភាគរយដល់ ៤០,១ ទ្រីលានរៀល (៩,៩ ពាន់លានដុល្លារ) ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។

ក្នុងឆមាសទីមួយ ធនាគារមានគណនីដាក់ប្រាក់ចំនួន ២១,៣ លានគណនី និងគណនីឥណទានចំនួន៤លាន។ របាយការណ៍នេះក៏បានបន្ថែមថា ទ្រព្យសកម្មធនាគារបានកើនឡើង ១៤,៤ ភាគរយបើធៀបនឹងឆ្នាំមុន ដល់ ៣២៨,៥ ទ្រីលានរៀល (៨១,៣ ពាន់លានដុល្លារ)។

នៅពេលនិយាយអំពីប្រាក់កម្ចីដែលផ្តល់ដល់វិស័យសំខាន់ៗដូចជា ពាណិជ្ជកម្មលក់រាយ ប្រាក់កម្ចីទិញផ្ទះ អចលនទ្រព្យ និងកម្ចីសំណង់ បានឃើញមានកំណើនមធ្យម ខណៈដែលវិស័យផ្សេងទៀតមានកំណើនមិននសូវខ្លាំថ។ ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ពាណិជ្ជកម្មលក់រាយបានកើនឡើង ១៧,៤ ភាគរយ កម្មសិទ្ធិផ្ទះ ១២,៦ ភាគរយ អចលនទ្រព្យ ១១,៣ ភាគរយ ប្រាក់កម្ចីផ្ទាល់ខ្លួន ១០,១ ភាគរយ សំណង់ ៩,៧ ភាគរយ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៨,៩ ភាគរយ ពាណិជ្ជកម្មលក់ដុំ ៨,៨ ភាគរយ ផលិតកម្ម ៤,៤ ភាគរយ សណ្ឋាគារ និងភោជនីយដ្ឋាន ៣,៨ ភាគរយ និងវិស័យផ្សេងទៀតមានចំនួន១៣ ភាគរយ។

ប៉ុន្តែ កំណើនឥណទាននៅពាក់កណ្តាលក្រោយនៃឆ្នាំ២០២៤ ក៏អាចរងផលប៉ះពាល់ដោយប្រាក់កម្ចីខូច និងជំហរប្រុងប្រយ័ត្ននៃការផ្តល់ប្រាក់កម្ចីផងដែរ។ ដូចដែលទិន្នន័យបានបង្ហាញ ប្រាក់កម្ចីកាន់តែច្រើនមានហានិភ័យដោយសារមានសងត្រលប់មកវិញយឺតនៅក្នុងត្រីមាសខាងមុខនេះ។ កម្ចីមិនដំណើរការ (NPLs) ពីមួយឆ្នាំទៅមួយឆ្នាំ បានកើនឡើង២៣ ភាគរយដល់ ៣,១៩ ពាន់លានដុល្លារក្នុងខែឧសភា ឆ្នាំ២០២៤ ពី ២,៦០ ពាន់លានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ២០២៣។

អត្រា NPL ក្នុងឆ្នាំ២០២៣ បានបង្ហាញពីកាព្រួយបារម្ភ ដោយធនាគារបានរាយការណ៍អំពីអត្រា NPL ៥,៤ ភាគរយ និង MFIs ៦,៧ ភាគរយ។ ខណៈដែលអត្រា NPL សម្រាប់ធនាគារមានរហូតដល់ ៥,៥០ ភាគរយគិតត្រឹមខែឧសភា ឆ្នាំ២០២៤ ពី ៤,៥២ ភាគរយគិតត្រឹមខែធ្នូ ឆ្នាំ២០២៣។ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វាបានកើនឡើងដល់ ៦,២៣ ភាគរយនៅក្នុងខែឧសភានេះ ពី ៤,៨៧ ភាគរយកាលពីខែធ្នូ។

វិស័យនេះកំណត់ប្រាក់កម្ចីដែលមិនបានបង់លើសពី៩០ ថ្ងៃថាជាការសងត្រឡបមកវិញយឺត។ ហើយតាមនិយមន័យនេះ ប្រាក់កម្ចីខូចអាចកើនឡើង។ ប្រាក់កម្ចីដែលមិនទាន់បានបង់ប្រាក់សម្រាប់រយៈពេល៣០ ថ្ងៃ ឬច្រើនជាងនេះបានកើនឡើង២៨ ភាគរយដល់ ៤,៣៩ ពាន់លានដុល្លារក្នុងខែឧសភា ឆ្នាំ២០២៤ ពី ៣,៤៤ ពាន់លានដុល្លារក្នុងខែធ្នូ ឆ្នាំ២០២៣។

និន្នាការមួយទៀតគឺថាខណៈដែលកំណើនធនាគារត្រូវបានគេរំពឹងថានឹងខ្ពស់ជាងកំណើនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ ២០២៤ ហើយក៏មិនខុសពីសមាមាត្រនៃប្រាក់កម្ចីខូចរបស់ធនាគារធៀបនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ទិន្នន័យបង្ហាញថា ភាគច្រើននៃប្រាក់កម្ចីខូចមានមកពីឧស្សាហកម្មធនាគារ។ ប្រហែល ៨៨ ភាគរយ ឬ ៣,៨៧ ពាន់លានដុល្លារនៃប្រាក់កម្ចីដែលបានទុកចោលរយៈពេល៣០ ថ្ងៃ និងច្រើនទៀតគឺមកពីធនាគារ។ នៅសល់១២ភាគរយ ឬ៤៧០ លានដុល្លារគឺមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថយ។ ប្រាក់កម្ចីទាំងនេះទំនងជានឹងខួចដែលមានប្រហែល ៧,៦៩ ភាគរយនៃសៀវភៅកម្ចីរបស់ឧស្សាហកម្មនៅក្នុងខែឧសភា ឆ្នាំ២០២៤ កើនឡើងពី ៦,០៤ ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២៣។

Post a Comment

Previous Post Next Post

Recent in Technology